តើការផ្ទេរប្រាក់ចំណាយពេលប៉ុន្មាន?
ការផ្ទេរប្រាក់ជារូបិយវត្ថុសំខាន់ៗ ដូចជាប្រទេសថៃ និងហុងកុងនឹងចំណាយពេល១ថ្ងៃ ឬក៏២ថ្ងៃក្នុង ករណីយូរបំផុត។ រូបិយវត្ថុសំខាន់ៗផ្សេងៗទៀតនឹងចំណាយពេល១ទៅ៣ថ្ងៃ។
តើខ្ញុំអាចចុះឈ្មោះជាមួយអ្នកតាមរបៀបណា?
បើលោកអ្នកចង់ចុះឈ្មោះជាមួយ AUDSMART លោកអ្នកអាចធ្វើបានដោយចូលទៅក្នុងគេហទំព័រ www.audsmart.com ។ វាមានល្បឿនលឿន ងាយស្រួល ហើយមិនចំណាយពេលយូរជាង ១៥នាទីទេ។ សូមចំណាំថាលោកអ្នកត្រូវការថតចំលង ឬ ស្កេនបណ្ណ័បើកបរ និង/ឬលិខិតឆ្លងដែនអូស្រ្តាលីរបស់ លោកអ្នក។
ម៉ោងធ្វើការរបស់ AUDSMART ។
គេហទំព័ររបស់យើងខ្ញុំដំណើរការ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍។ លោកអ្នកអាចធ្វើការស្នើរ ផ្ទេរមូលនិធិ (តាមរយៈធនាគារកិច្ចដោយប្រើអ៊ីនធឺណេត) គ្រប់ពេលវេលា។ យើងខ្ញុំនឹងដំណើរការ ផ្ទេរទិន្នន័យរបស់លោកអ្នកក្នុងអំឡុងម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទរបស់ដល់ថ្ងៃសុក្រ ម៉ោង៩ព្រឹកដល់ ម៉ោង៦ល្ងាច (ម៉ោងទីក្រុងស៊ីដនី)។
តើលោកអ្នកអាចទុកចិត្ត AUDSMART តាមរបៀបណា?
AUDSMART ទទួលបានការអនុញ្ញត្តិពីរដ្ឋាភិបាលរបស់ប្រទេសអូស្រ្តាលី។ លោកអ្នកអាចមើលអជ្ញាប័ណ្ណ អនុញ្ញត្តិរបស់យើងខ្ញុំដោយចុចទីនេះ
ហេតុអ្វីបានជាអ្នកអាចផ្តល់អត្រាការប្រាក់ខ្ពស់យ៉ាងនេះ?
និងដៃគូរបស់យើងមានទំនាក់ទំនងធនាគារកិច្ចខ្ពស់នៅជាមួយគ្នា ហើយយើងអាចផ្តល់អត្រាប្រាក់ដ៏ ល្អបំផុតជូនអតិថិជនរបស់យើង។
ខ្ញុំមិនអាច upload ឯកសារអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំបានទេ
ជាម្តងម្កាលវាអាចមានបញ្ហាក្នុងការ upload ឯកសារមួយទៅក្នុងគេហទំព័ររបស់ AUDSMART ។ សូម កត់សំគាល់ថាយើងខ្ញុំមិនទទួលឯកសារជា PDF ទេ តែឯកសារដែមាន extension ជា JPG, GIF និង PNG តែប៉ុណ្ណោះ។ បើលោកអ្នកជួបនឹងបញ្ហានេះ លោកអ្នកគ្រាន់តែ email ឯកសារអះអាងមក support@audsmart.com ហើយយើងខ្ញុំជួយលោកអ្នកបង្ហើយការ upload នោះ។